Khmer Shopping online in Cambodia

ពហុកីឡដ្ឋានជាតិមរតកតេជោ

Morodok Techo National Stadium
NOCC
50 ប្រកួតតេក្វាន់ដូដណ្ដើមពានរង្វាន់ General News ប្រកួតតេក្វាន់ដូដណ្ដើម ពានរង្វាន់អគ្គរដ្ឋទូតកូរ៉េ khmer in phnom penh cambodia

ភ្នំពេញ:ការប្រកួតតេក្វាន់ដូស្ទីWTF (World Taekwondo Federation) ដន្ដើមពានរង្វាន់អគ្គរដ្ឋទូតសាធារណរដ្ឋកូរេប្រចាំនៅកម្ពុជាបានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី២៦កញ្ញា ។

          លោកហែម សំណាងអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូបានបញ្ជាក់ថានេះជាការប្រកួតមួយដែលមានចរឹកជាមហោស្រពក្បាច់គុន(Festival) ដើម្បីឲ្យកីឡាករគ្រប់វ័យទាំងអស់ដែលមកពីគ្រប់ទឹសទីក្នុងប្រទេសកម្ពុជាបានជួបគ្នា និងបាននិយាយប្រាប់គ្នាទៅវិញទៅមកពីរឿងរ៉ាវនានាដែលពួកគេបានដឹង ។

           នេះជាលើកទី៦ហើយដែលស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើង ហើយវាក៏បានក្លាយជាព្រឹត្តិការណ៍ ប្រចាំឆ្នាំដ៏ធំមួយនៅកម្ពុជាដែរ ។   ការប្រកួតនេះមានក្លិបចំនួន២០ ដែលមកពីទូទាំងប្រទេស ចូលរួមប្រកួតហើយ កីឡាករ-កីឡាការិនីមានចំនួនប្រមានជាង៤០០នាក់។

       វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៤៤ ដែលក្នុងនោះវិញ្ញាសាសំដែង (មេគុន) មានចំនួន៤០ដែលគិតចាប់ពីប្រភេទអាយុពី៨ទៅ១២ឆ្នាំដែលមានកម្រិតខ្សែក្រវាត់ពីលឿង ដល់ក្រម។ ប្រភេទអាយុចាប់ពី១៦ឆ្នាំឡើងទៅដែលមានកម្រិតខ្សែក្រវាត់ពីលឿងដល់់ក្រហម ។ ក្រៅពីនេះមានវិញ្ញាសាប្រយុទ្ធដែលមាន៣ វិញ្ញាសា និង ការសំដែងស្នៀតមួយវិញ្ញាសា​ ទៀត ។ Rosa

ប្រកួតតេក្វាន់ដូដណ្ដើមពានរង្វាន់

General News
Quantity :

Warning: count(): Parameter must be an array or an object that implements Countable in /home/mtnstadi/public_html/detail.php on line 945
ប្រកួតតេក្វាន់ដូដណ្ដើម ពានរង្វាន់អគ្គរដ្ឋទូតកូរ៉េ Related posts
Related posts
លទ្ធផលប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ប្រធានសហព័ន្
កីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ
ព្រឹត្តិការណ៍កីឡាតេក្វាន់ដូ
សហព័ន្ធកីឡារាំកម្ពុជា បានចូលរួមប្រកួត កីឡារាំ WDSF Tai Pei Open DanceSport
Your current viewed
PARA TABLE TENNIS
by